របៀប​តំឡើង និង​ប្រើប្រាស់ vShare លើ iPhone [​វីដេអូ]

របៀប​តំឡើង និង​ប្រើប្រាស់ vShare លើ iPhone [​វីដេអូ]

អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ iPhone ប្រហែល​ជា​ធ្លាប់​ឬ ដឹង​រួច​មក​ហើយថា រាល់​កម្មវិធី​មួយចំនួន​តែង​ត្រូវ​ការ​ទិញ ឬ​ប្រើប្រាស់​គណនី Apple ID ទើប​អាច​ទាញយក​មក​ប្រើបាន ។ ដើម្បី​មាន​ភាព​ងាយ​ស្រួល​ផ្តល់​ជូន​នូវ​កម្មវិធី​ជំនួយ​ដទៃ​ ទាក់​ទង​នឹង​​កម្មវិធី​ត្រូវ​ទិញ តែ​អាច​ទាញ​យក​ដោយ​ឥតគិត​ថ្លៃ (ខុស​ច្បាប់) សំបុក​អាយធី សូម​ណែនាំ​លោកអ្នក​ឲ្យ​ស្គាល់​កម្មវិធី​មួយ​ផ្សេង​ក្រៅ​ពី​​កម្មវិធី​ Installous ​នោះ​គឺ​កម្មវិធី vShare ។ លោកអ្នក​អាច​ទាញ​យក និងប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ។

ទាញយក vShare

vShare-e1343149438231

ដើម្បី​អាច​តំឡើង និង​ប្រើប្រាស់ vShare បាន​ទូរស័ព្ទ​លោកអ្នក​ត្រូវ៖​

  • បាន Jailbreak រួច​ហើយ
  • បាន​តំឡើង Cydia
  • បាន​ភ្ជាប់​អ៊ីន​ធើ​ណេត​ហើយ

របៀប​តំឡើង vShare លើ​ទូរស័ព្ទ​ iPhone ដែល Jailbreak

សូម​អនុវត្តន៍​តាម​​​ជំហានខាង​ក្រោម​ ដើម្បី​តំឡើង​ vShare៖

ជំហាន​ទី១៖ តំឡើង AppSync

ដើម្បី​តំឡើង AppSync សូមអនុវត្តន៍​តាម​វិធី​ខាងក្រោម៖

  • សូម​បើក​ Cydia
  • សូម​ចូល​ទៅ Manage -> Sources -> Edit -> ហើយ​ចុច​លើ Add
  • វាយ “repo.hackyouriphone.org” ហើយ​ចុច​លើ Add Source ដើម្បី​បន្ថែម repo
  • សូម​ស្វែងរ​ក​ “AppSync for iOS 6″ ហើយ​តំឡើង​វា ។

ជំហាន​ទី២៖ តំឡើង vShare

បន្ទាប់​ពី​តំឡើង AppSync  ហើយ​សូម​បន្ត​អនុវត្តន៍៖

  • បើក Safari
  • វាយ​ចូល​ទៅកាន់ ‘http://v.appvv.com/en/
  • ចុច​លើ ‘Download/Install vShare’ ដើម្បី​តំឡើង vShare
  • ពេល​ដែល​តំឡើង​ vShare ហើយ​វានឹង​បង្ហាញ icon homescreen នៃ​ទូរស័ព្ទ​ iPhone អ្នក ។

ហេតុ​អ្វី​ប្រើ vShare?

vShare ល្អជាង កម្មវិធី Installous ចំពោះ​ការ​ដំណើរ​ការ​ទាញ​យក ព្រោះវា​អនុ​ញ្ញាត​ឲ្យ​លោក​អ្នក​ទាញយក File .IPA ដោយ​ផ្ទាល់ ដែល​កម្មវិធី​មុនៗ លោកអ្នក​ត្រូវ​ចំណាយ​ពេល​រង់​ចាំ ហើយ​​កំណត់​ពេល​វេលា​ទាញ​យក ហើយ​ត្រូវ​វាយ​ captcha ទៀត​ហើយ ។

វីដេអូ​តំឡើង vShare

បើ​លោកអ្នក​នៅតែ​មិនអាច​ដំឡើង​បាន សូម​អានបន្ថែម​៖ ចុចទីនេះ ។

បញ្ចេញមតិ