មុននឹង​ជឿ​លើ​អ្វីមួយ សូម​ស្វែង​យល់ពី​ពុទ្ធ​ឱវា​ទ​១០​ចំណុច​

បុគ្គល ដែល​ភ្ញាក់ផ្អើល​សំឡេង ឈ្មោះថា​ជា​អ្នកមាន​ចិត្ត​ស្រាល ពោលគឺ​អ្នកមាន​ត្រចៀកស​ឆាប់​ជឿ​គេ​ងាយ​នោះឯង ខ្វះ​ការពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់​សម្តែង​ថា កិច្ចការ​របស់​បុគ្គល​នោះ រមែង​មិន​សម្រេច​ជោគជ័យ ។ ក្នុងកា​លាម​សូត្រ​នៃ​អ​ង្គុ​ត្ត​រ​និកាយ​តិក​និបាត ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​សម្តែង​វិធី​បដិបត្តិ​ក្នុង រឿង​ដែល​គួរឱ្យ​សង្ស័យ ឬ​គោលការណ៍​នៃ​ជំនឿ​សម្រាប់​ជា​គ្រឿង​ពិចារណា​ដល់​អ្នកស្រុក​កា​លាមៈ មុននឹង​ជឿ​រឿង​ណាមួយ​ថា​ពិត ឬ​មិន​ពិត​ចំនួន ១០ យ៉ាងដូច​តទៅ​នេះ៖

១- មា អនុ​ស្ស​វេន កុំអាល​ជឿ​ព្រោះ​សេចក្តីរាយការណ៍ ។
២- មា បរ​ម្ប​រាយ កុំអាល​ជឿ​ព្រោះ​ទំនៀមទម្លាប់ ។
៣- មា ឥ​តិ​កិ​រាយ កុំអាល​ជឿ​ព្រោះ​ពាក្យ​ចចាមអារ៉ាម ។
៤- មា បិដក​សម្បទា​នេន កុំអាល​ជឿ​ព្រោះ​ការ​អាង​ក្បួន ឬ​គម្ពីរ ។
៥- មា តក្ក​ហេតុ កុំអាល​ជឿ​ព្រោះ​តក្កវិជ្ជា ។
៦- មា ន​យ​ហេតុ កុំអាល​ជឿ​ព្រោះ​អនុមាន ឬ​លំ​នឹកស្មាន ។
៧- មា អាការ​បរិ​វិត​ក្កេ​ន កុំអាល​ជឿ​ព្រោះ​ការ​ត្រិះរិះ​តាម​ស្ថានភាព ។
៨- មា ទិដ្ឋិ​និ​ជ្ឈា​ន​ក្ខ​ន្តិ​យា កុំអាល​ជឿ​ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​ពិនិត្យពិច័យ​ហើយ ។
៩- មា ភព្វរូប​តា​យ កុំអាល​ជឿ​ព្រោះ​ឃើញ​ទំនង​គួរឱ្យ​ជឿ ។
១០- មា សម​ណោ នោ គ​រូ​តិ កុំអាល​ជឿ​ព្រោះ​យល់ថា សមណៈ ឬ​បុគ្គល​រូបនេះ​ជា​គ្រូ​របស់​យើង ។

បើ​ដូច្នេះ តើ​យើង​គួរ​ជឿ​ដូចម្តេច ? ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​ថា «លុះត្រាតែ​ដឹង​ច្បាស់​ដោយ​ចិត្ត​របស់ខ្លួន​ថា រឿង​ទាំងអស់នោះ​ជា​អកុសល ជា​កុសល មានទោស មិន​មានទោស​ជាដើម ហើយ​ទើប​គួរ​លះបង់​ចោល ឬ​បដិបត្តិ​តាម ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s