ទេសចរ​បរទេស​ចាប់​អារម្មណ៍​នឹង​ហាង​លក់​ស្បែក​ក្រពើ និង​កូន​ក្រពើ ​ញាត់​សំឡី​នៅ​សៀមរាបទេសចរ​បរទេស​ចាប់​អារម្មណ៍​នឹង​ហាង​លក់​ស្បែក​ក្រពើ និង​កូន​ក្រពើ ​ញាត់​សំឡី​នៅ​សៀមរាប

ទេសចរ​បរទេស​ចាប់​អារម្មណ៍​នឹង​ហាង​លក់​ស្បែក​ក្រពើ និង​កូន​ក្រពើ ​ញាត់​សំឡី​នៅ​សៀមរាបទេសចរ​បរទេស​ចាប់​អារម្មណ៍​នឹង​ហាង​លក់​ស្បែក​ក្រពើ និង​កូន​ក្រពើ ​ញាត់​សំឡី​នៅ​សៀមរាប

ប្រភព៖ Postkhmer

នរណាក៏ដឹងថា ក្រពើជាសត្វសាហាវ ប៉ុន្តែ ប្រភេទសត្វល្មូនគ្មានអណ្តាតមួយនេះ បានក្លាយជាវត្ថុធាតុដើមសម្រាប់ច្នៃជាសម្ភារប្រើប្រាស់ ដែលមានតម្លៃខ្ពស់កប់ពពក ក្នុងទីផ្សារតាមបណ្តាប្រទេសសម្ភារនិយមរហូតដល់ទីផ្សារសម្រាប់ទេសចរនៅក្នុង ប្រទេសកម្ពុជា ថែមទៀត។

នៅតំបន់ទេសចរណ៍ ខេត្តសៀមរាប នៅលើភូមិអណ្តែតទឹក ចុងឃ្នាស ជាទីតាំងទេសចរណ៍ធម្មជាតិដ៏ពេញនិយមដែលអាចទាក់ទាញភ្ញៀវទេសចរយ៉ាងហោច ៣ ពាន់នាក់ក្នុងមួយថ្ងៃៗក៏មានដាក់តាំងលក់ស្បែកក្រពើទាំងផ្ទាំងៗមិនតិចដែរ។ ការតាំងបង្ហាញស្បែកក្រពើនេះ ក្រៅពីស្វែងរកប្រាក់ចំណេញ ក៏មានគោលដៅបង្កើនទីផ្សារសម្រាប់ស្បែកសត្វល្មូននេះ បើទោះជាប្រទេសកម្ពុជាពុំទាន់មានក្រុមហ៊ុន ឬ រោងចក្រសម្រាប់ច្នៃស្បែកក្រពើ ធ្វើជាសម្ភារប្រើប្រាស់ក៏ដោយ។

20140920_08b

លោក អ៊ុក វីរៈ ម្ទាស់ភោជនីយដ្ឋានពិព័រណ៍ត្រីទឹកសាបនិងក្រពើ ដែលរស់នៅលើទឹកបឹងទន្លេសាបក្នុង ភូមិចុងឃ្នាស អស់ជាង ១៥ ឆ្នាំមកហើយ បានឲ្យដឹងថា ទីផ្សារក្រពើ ទើបតែស្ទុះងើបឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះទេ ខណៈតម្រូវការភាគច្រើនពីភ្ញៀវជនជាតិរុស្ស៊ី និងភ្ញៀវចិន។

លោកនិយាយថា៖ «ដើមឡើយ ហាងខ្ញុំពុំមានដាក់លក់ស្បែកសត្វក្រពើទេ គ្រាន់តែមានជាកសិដ្ឋានចិញ្ចឹមក្រពើ និងត្រីទឹកសាបសម្រាប់ភ្ញៀវទស្សនានិងហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗទេ។ ប៉ុន្តែកន្លងមកភ្ញៀវរុស្ស៊ី និងចិន ចេះតែទទូចចង់ឲ្យយើងលក់ស្បែកក្រពើ ពីព្រោះពួកគេចង់ទិញវា អ៊ីចឹង ខ្ញុំក៏សម្រេចចិត្តយកស្បែកក្រពើមកលក់។ ភ្ញៀវរុស្ស៊ី ខ្លះហ៊ានចំណាយរាប់ពាន់ដុល្លារដើម្បីទិញស្បែកក្រពើមិនទាន់ច្នៃ ដែលខ្ញុំបានដាក់លក់ផង»។

ហាងពិព័រណ៍ត្រីទឹកសាបនិងស្បែកក្រពើ នៅតំបន់ ចុងឃ្នាស ក្រុងសៀមរាប។ រូបថត ធិក កល្យាណ

លោកបន្តថា៖ «ប៉ុន្តែអ្វីដែលពេញនិយមសម្រាប់ភ្ញៀវ គឺកូនក្រពើតូចៗដែលមានអាយុប្រហែលជាង ១ ខែដែលយើងវះពោះពន្លះយកសាច់ចេញ ហើយត្រាំអាកុលរម្ងាប់ក្លិន រួចញាត់សំឡីចូលក្នុងពោះ ហើយដេរភ្ជិតមកវិញ។ ភាគច្រើនពួកគេទិញវាយកទៅតាំងតាមគេហដ្ឋាន។ រីឯតម្លៃរបស់វាសមល្មម គឺត្រឹមតែ ១៥ ដុល្លារក្នុងមួយក្បាលតែប៉ុណ្ណោះ»។

20140920_08d

លោក អ៊ុក វីរៈ បន្ថែមថា ពីមុនគាត់ដាក់លក់តិចតួចទេ ដល់លក់ចេះតែដាច់ គាត់ក៏យកបន្ថែម ឥឡូវនេះគាត់បញ្ជាទិញយ៉ាងហោច ១០០ កូនក្រពើ មកញាត់សំឡី គ ក្នុងរយៈពេលកន្លះខែម្តង»។

ក្នុងហាងលោក វីរៈ ក៏មានដាក់លក់ស្បែកសត្វល្មូនដ៏កាចសាហាវនេះទាំងមូលដែរ ដោយមានព្យួរស្បែកក្រពើមិនទាន់ច្នៃចំនួនប្រាំពីរផ្ទាំងធំៗ ដែលបានពន្លះសាច់និងសម្លាប់ក្លិនហើយ នៅពីមុខហាងលក់វត្ថុអនុស្សាវរីយ៍គាត់ ហើយដែលភ្ញៀវទេសចរ រួមទាំងភ្ញៀវជាតិអាចមើលឃើញយ៉ាងច្បាស់ តាំងពីពួកគេជិះនៅលើទូកម៉្លេះ។ សម្រាប់តម្លៃស្បែកក្រពើ អាចនឹងប្រែប្រួលទៅតាមសភាពទន់ និងទំហំខ្នាត របស់ស្បែកសត្វក្រពើនោះ ដែលស្បែកខ្លះអាចមានតម្លៃដល់រាប់ពាន់ដុល្លារក៏មាន។

លោក អ៊ុក វីរៈ ថា៖ «កាលណាស្បែកវាកាន់តែទន់ តម្លៃវាក៏កាន់តែថ្លៃដែរ។ តម្លៃស្បែកក្រពើមិនទាន់ច្នៃ អាយុក្រោយ ៣ឆ្នាំ ដែលខ្ញុំបានដាក់លក់អាចមានតម្លៃពី ១០០ ទៅ ៣០០ ដុល្លារ រីឯស្បែកក្រពើខ្លះទៀតដែលមានសភាពទន់ល្មឿយ អាចមានតម្លៃដល់ទៅរាប់ពាន់ដុល្លារឯណោះ»។

20140920_08c

លោក អ៊ុក វីរៈ ម្ចាស់ភោជនីយដ្ឋាននិងហាងលក់ស្បែកសត្វល្មូន។ រូបថត ធិក កល្យាណ

ប៉ុន្តែលោកបញ្ជាក់ដែរថា ខណៈដែលតម្លៃកាន់តែខ្ពស់ វាកាន់តែពិបាកសម្រាប់លោក ក្នុងការរកលក់ឲ្យទៅអតិថិជន។ គាត់បន្តថា ស្បែកក្រពើអាចច្នៃធ្វើជាសម្ភារប្រើប្រាស់មានតម្លៃថ្លៃៗមួយចំនួនដូចជា ខ្សែក្រវាត់ សម្លៀកបំពាក់ កាបូបបុរសនិងស្ត្រី ស្បែកជើង កាបូបយួរ និង ស្រោមសម្បកទូរស័ព្ទ ជាដើម។ ទោះយ៉ាងណាលោកថា នៅក្នុង ប្រទេសកម្ពុជា មិនមានអ្នកជំនាញ ដែលអាចច្នៃស្បែកក្រពើធ្វើសម្ភារប្រើប្រាស់បាននៅឡើយ ដូច្នេះ អ្នកចិញ្ចឹមក្រពើភាគច្រើន បានត្រឹមលក់ស្បែកមិនកែច្នៃទៅកាន់ប្រទេសមួយចំនួនតែប៉ុណ្ណោះ។

ប៉ុន្តែ ក៏មានភ្ញៀវទេសចរជាច្រើនតែងមានមន្ទិលសង្ស័យថា ស្បែកក្រពើដែលលោក អ៊ុក វីរៈ បានដាក់តាំងលក់ រួមទាំងកូនក្រពើតូចៗ ដែលញាត់សំឡី គ មិនមែនជាក្រពើពិតប្រាកដនោះទេ។

លោកថ្លែងថា៖ «ពួកគេតែងនិយាយថា ក្រពើទាំងនោះអាចធ្វើពីបា្លស្ទិក ប៉ុន្តែ ខ្ញុំអាចបញ្ជាក់ប្រាប់ពួកគេបានថា ស្បែកក្រពើដែលខ្ញុំលក់ជារបស់ពិត ដោយបង្ហាញពួកគេនូវស្បែកក្លែងក្លាយមួយផ្ទាំងដែលខ្ញុំបានទិញទុកឲ្យភ្ញៀវស្ទាប ហើយពួកគេអាចដឹងថា ស្បែកពិតនិងស្បែកក្លែងក្លាយ មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេច»។ លោក អ៊ុក វីរៈ បានឲ្យដឹងថា កសិករដែលចិញ្ចឹមសត្វក្រពើអាចរកប្រាក់ចំណូលពីការលក់កូនក្រពើញាត់សំឡី គ បានច្រើនជាងពីការលក់សត្វក្រពើរស់។

លោកថា៖ «នៅពេលដែលតម្រូវការចេះតែកើនឡើង អ្នកចិញ្ចឹមក្រពើខ្លះអាចនឹងសម្លាប់កូនក្រពើ ដើម្បីញាត់សំឡី គ ពីព្រោះទីផ្សារនៃការលក់វា ប្រសើរជាងលក់សត្វក្រពើរស់ ពីព្រោះមិនចាំបាច់ចំណាយថវិកាច្រើន»។

ស្បែកក្រពើធំៗ ដែលដាក់លក់ក្នុងតម្លៃរាប់ពាន់ដុល្លារនៅចុងឃ្នាស។ រូបថត ធិក កល្យាណ

លំហូរភ្ញៀវទេសចរមកទស្សនាភូមិអណ្តែតទឹកមួយចំនួនលើបឹងទន្លេសាប តែងឆ្លៀតឱកាសទៅមើលកន្លែងតាំងស្បែកក្រពើលក់ យ៉ាងត្រជាក់ភ្នែក។

ជារៀងរាល់ថ្ងៃ ភោជនីយដ្ឋាន ពិព័រណ៍ត្រីទឹកសាបនិងក្រពើនេះ បានស្វាគមន៍ភ្ញៀវយ៉ាងហោចជិត ២០០០ នាក់ ហើយម្ចាស់ហាងអាចលក់កូនក្រពើ ញាត់សំឡីបានពី ២ ទៅ ៥ ក្បាលក្នុងមួយថ្ងៃ។ លោក វីរៈ អះអាងថា ភាពងាយស្រួលក្នុងការលក់នេះ គឺដោយសារតែតម្លៃរបស់វាមិនសូវជាថ្លៃ។ ម្យ៉ាងទៀតលោកថា មិនត្រឹមតែភ្ញៀវទេសចរបរទេសទេដែលទិញកូនក្រពើទៅតាំងផ្ទះនោះ ប៉ុន្តែ ក៏មានប្រជាជនខ្មែរមួយចំនួនទិញទៅតាំងតាមផ្ទះដូចគ្នាដែរ»។ ក្រៅពីស្បែកក្រពើ លោក វីរៈ ក៏មានកសិដ្ឋានចិញ្ចឹមក្រពើសម្រាប់ឲ្យភ្ញៀវទស្សនា ដែលមានក្រពើរស់ប្រមាណជា ៥០ ក្បាលផងដែរ។

កាលពីមុន លោក វីរៈ តែងបោះកូនក្រពើដែលឈឺងាប់នៅក្នុងកសិដ្ឋានគាត់ចោល ពីព្រោះលោកមិនដឹងថា វាអាចយកទៅច្នៃជាវត្ថុអនុស្សាវរីយ៍សម្រាប់ដាក់លក់បានថ្លៃ ប៉ុន្តែឥឡូវនេះ គាត់បានដឹង ពីរបៀបច្នៃកូនក្រពើងាប់ ហើយវាថែម ទាំងជួយលើកតម្កើងជីវភាពគ្រួសារគាត់បានថែមទៀតផង។ ភាគច្រើននៃកូនក្រពើតូចៗ ដែលញាត់សំឡីនិងស្បែកក្រពើ លោកតែងតែបញ្ជាទិញពីក្រុមឈ្មួញនៅក្នុង ខេត្តសៀមរាប នេះតែម្តង។

លោកថា៖ «កាលពីមុនយើងលក់ត្រឹមតែស្បែកក្រពើមានទំហំធំៗ ដើម្បីច្នៃធ្វើជាកាបូបនិងស្បែកជើង ប៉ុន្តែឥឡូវសូម្បីតែកូនក្រពើតូចៗក៏ខ្ញុំលក់បានដែរ»៕

20140920_08a

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s