កុំ​មើលងាយ! ផ្លែ​ក្រខុប និង​​ស្លឹក​វា​​មាន​​អត្ថប្រយោជន៍​​ហួស​ស្មាន

កុំ​មើលងាយ! ផ្លែ​ក្រខុប និង​​ស្លឹក​វា​​មាន​​អត្ថប្រយោជន៍​​ហួស​ស្មាន

18 Apr, 2015 07:36
0  Comment (s)

បើ​និយាយ​ពី​ផ្លែ​ក្រខុប​ប្រជាជន​ខ្មែរ​ពិតជា​ស្គាល់​វា​ជា​មិនខាន ព្រោះ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ផ្អែម ឆ្ងាញ់ និង​ងាយ​ដុះ​ស្ទើរ​គ្រប់​កន្លែង។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ ក្រខុប​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ប៉ុណ្ណា​ទេ។ បើ​ចង់​ដឹង Sabay នឹង​បង្ហាញ​ជូន​នូវ​អត្ថប្រយោជន៍​​ផ្លែ​ក្រខុប​នេះ៖

6339760899_9c2f35ca8e

១.ប្រឆាំង​បាក់តេរី

ក្រខុប​មាន​សមាសធាតុ​ជាច្រើន​ដែល​អាច​ការពារ​បាក់តេរី និង​ជួយ​ព្យាបាល​ជំងឺ​ខាន់ស្លាក់ មេរោគ  និង​បាក់តេរី​ផ្សេង​ទៀត។

២.ព្យាបាល​ឈឺ​តាម​សន្លាក់ឆ្អឹង

ច្រើន​សតវត្ស​មក​ហើយ​មាន​ប្រទេស​មួយ​ចំនួន​ធំ​បាន​ប្រើ​ផ្លែ​ក្រខុប ដើម្បី​បញ្ឈប់​ការ​ឈឺចាប់​ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​រោគ​ប្រគ្រីវ​ក៏​មាន។ ការ​ទទួលទាន​ក្រខុប​មួយ​ថ្ងៃ​ ៩ទៅ១២​ផ្លែ​​ បី​ដង​ក្នុង​មួយ​ថ្ងៃ​ជា​ការ​ព្យាបាល​ការ​ឈឺចាប់​បាន​យ៉ាង​ល្អ។

៣.ជំងឺ​ទឹកនោម​ផ្អែម

ក្រខុប​ជា​ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​តិច​ដែល​អាច​ជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ផង​ដែរ ដូច្នេះ​ធ្វើឲ្យ​វា​ជា​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម។

៤.សម្បូរ​វីតាមីន C

ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​មួយ​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ  និង​សូម្បី​តែ​ជំងឺ​សរសៃឈាម​បេះដូង។

៥.ទប់ស្កាត់​ការ​ឈឺចាប់

1383962200-1345391165-o

ស្លឹក​វា​គឺ​អាច​ផ្សំ​ធ្វើជា​តែ​ដើម្បី​ទប់ស្កាត់​ការ​ឈឺចាប់។

៦.ការពារ​សរសៃឈាម​បេះដូង  

ស្លឹក​របស់​វា​ដែល​ផ្សំ​ធ្វើ​តែ​នោះ មិន​ត្រឹមតែ​ទប់ស្កាត់​ការ​ឈឺចាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ការពារ​ជំងឺ​គាំង​បេះដូង ព្រោះ​ស្លឹក​រុក្ខជាតិ​នោះ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​រារាំង​ការ​រលាក​ដែល​នាំឲ្យ​ងាប់​ជាលិកា​សាច់ដុំ​បេះដូង។

៧.ព្យាបាល​ជំងឺ​មហារីក  

ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ស្លឹក​របស់​វា​ត្រូវ​បាន​គេ​សិក្សា និង​បង្ហាញ​សមត្ថភាព​ប្រឆាំង​ដ៏​ធំ​ ហើយ​វា​អាច​នឹង​ត្រូវ​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នា​ពេល​អនាគត​សម្រាប់​ព្យាបាល​ជំងឺ​មហារីក។

៨.ប្រឆាំង​ការ​រលាក

តែ​ដែល​មាន​ផ្សំ​ពី​ស្លឹក​ក្រខុប​គឺ​អាច​ព្យាបាល​ការ​រលាក ហើម និង​សម្រាប់​ទប់ស្កាត់​ជំងឺ​គ្រុន​បាន​ទៀត​ផង។

៩.បន្ថយ​សំពាធឈាម

តែ​ធ្វើ​ពី​ស្លឹក​ក្រខុប​អាច​បញ្ចុះ​សំពាធឈាម ព្រោះ​វា​មាន​សារធាតុ​នីទ្រិច​អុកស៊ីត​ដែល​អាច​បន្ធូរ​សរសៃឈាម ដូច្នេះ​ប្រសិនបើ​សំពាធឈាម​ឡើង​គឺ​ទទួលទាន​តែ​នេះ​នឹង​បញ្ចុះ​មក​វិញ​បាន។

១០.ព្យាបាល​អាការ​ឈឺក្បាល

ការ​បរិភោគ​ផ្លែឈើ​ប្រភេទ​នេះ ឬ​ផឹក​តែ​ធ្វើ​ពី​ស្លឹក​វា​គឺជា​ឱសថ​ស័ក្ដិសិទ្ធិ នឹង​កម្ចាត់​អាការ​ឈឺក្បាល​បាន​ភ្លាម។
១១.ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន

muntingia-calabura-72

ក្រខុប​មាន​ផ្ទុក​ជាតិ​ទឹក ជាតិ​ស្ករ ប្រូតេអ៊ីន សម្រាប់​ធ្វើឲ្យ​សាច់ដុំ​រឹងមាំ។ ចំណែក​កាល់ស្យូម​និង​ផូស្វាត​សម្រាប់​ឆ្អឹង​រឹងមាំ ជាតិ​ដែក​សម្រាប់​អ្នក​មាន​ជំងឺ​ស្លេកស្លាំង និង វីតាមីនBធ្វើឲ្យ​មាន​អារម្មណ៍​ល្អ៕

By pum savin Posted in News

រឿងខ្មោចលងព្រះសង្ឃ

ថ្ងៃនេះខ្ញុំបាទនឹងបរិយាយរឿងរ៉ាវខ្លះៗពាក់ព័ន្ធទៅនឹងរឿងខ្មោចលងព្រះសង្ឃទាំងកណ្តាលថ្ងៃត្រង់ដូចខាងក្រោមនេះ

នៅវេលាព្រឹកស្រាងៗ មានមនុស្សចាស់ប្រុុសស្រីពីរទៅបីនាក់ បានមកនិមន្តលោកអោយទៅសូត្រមន្តនៅផ្ទះមួយក្នុងភូមិ ព្រះអង្គក៏ព្រមព្រៀងនិមន្តទៅផ្ទះបុណ្យ, ហើយគ្រប់អង្គក៏ឡើងលើផ្ទះនោះ សូត្រធម៌ធម្មតា, មនុស្សទាំងនោះអង្គុយស្តាប់លោកសូត្រធម៌ ហើយបុរសចាស់ជាងគេនោះបានប្រាប់លោកថា កុំអោយសូត្រធម៌ករណីយមត្ថកុសលេន… (ធម៌សម្រាប់សូត្រដេញខ្មោច) អោយសោះ ប៉ុន្តែព្រះសង្ឃគ្រប់អង្គក៏មានការសង្ស័យ ហើយក៏ចាប់ផ្តើមសូត្រស្រាប់តែបាត់មនុស្សអស់រលីង ហើយព្រះសង្ឃទាំង៣អង្គស្រាប់តែជាប់នៅលើចុងឬស្សីទាំងបីអង្គ ហើយអ្នកស្រុុកក៏មានការងឿងឆ្ងល់ ក៏នាំអ្នកភូមិទៅជួយលោក លោកបានប្រាប់ថា អាត្មាមកសូត្រមន្តគេនៅភូមិនេះឯង អ្នកស្រុកក៏ប្រាប់តបទៅវិញថា ទីនេះគ្មានភូមិទេ មានតែកន្លែងកប់ខ្មោច។
លោកបានប្រាប់ទៅអ្នកស្រុកវិញថាអាត្មាមកនេះឃើញផ្ទះធំៗណាស់ អាត្មាឡើងតាមជណ្តើរ ជណ្តើរនោះស្អាតៗណាស់ ។

សូមបងប្អូនពិចារណា បើអោយលោកឡើងដើមឬស្សីនេះតាមធម្មតា ប្រាកដជាឡើងពុំរួចឡើយ…..។

By pum savin Posted in News

ស្រី្ត​ម្នាក់​ត្រូវ​រថយន្ត​បុក​ដាច់​ខ្លួន​ជា​២​កំណាត់ ខណៈ​ជិះ​ម៉ូតូ

ស្រី្ត​ម្នាក់​ត្រូវ​រថយន្ត​បុក​ដាច់​ខ្លួន​ជា​២​កំណាត់ ខណៈ​ជិះ​ម៉ូតូ

បញ្ចូល​អត្ថបទ ៖ សុធា

ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ ម៉ោង ២១:៣៣

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ហើយ​កិន​ដាច់​ខ្លួន​ជា​២​កំណាត់ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​លើ​ដងផ្លូវ កាល​វេលា​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​ភូមិ​ក្រាំងក្រូច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ស្មាស​ម្នាក់ឯង ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រីឯ​រថយន្ត​បង្ក​ម៉ា​ហ្វុ​យ​ហ្សូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​3A1877 ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បាន​បុក​ពីក្រោយ​ហើយ​កិន​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ តែ​ម្តង ។ ប្រភព​បន្ត​ថា​ក្រោយ​បង្ក​អ្នកបើកបរ​មិន​បាន​ឈប់​នោះ​ទេ​បាន​បន្ថែម​ល្បឿន​បើករ​ត់ទៅ​ដល់​ភូមិ​ព្រៃ​ក្តី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ទើប​ឈប់​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ៕

By pum savin Posted in News

ឧកញ្ញ៉ាសេនាបតី សឺន គុយ ចៅហ្វាយខែត្រ ព្រះត្រពាំង (ដែនដី កម្ពុជាក្រោម) សុខចិត្តឲ្យ យួន កាត់ក្បាលមុខសាលាខែត្រព្រះត្រពាំង ដើម្បីជាថ្នូសន្យា រក្សាអត្តសញ្ញាណ ខ្មែរក្រោម ,វប្បធម៌, នឹង ព្រះពុទ្ធសាសនា នៅ កម្ពុជាក្រោម

By pum savin Posted in News

៩ចំណុចដែលបុគ្គលជោគជ័យតែងធ្វើមុនពេលចូលគេង

៩ចំណុចដែលបុគ្គលជោគជ័យតែងធ្វើមុនពេលចូលគេង

Comment 7 (s) / 28-Feb-2015 ធុរៈកិច្ច

ក្រោយពីបានបញ្ចប់បេសកកម្ម​អស់រយៈពេលមួយថ្ងៃមក ពិតណាស់នាទីចុង​ក្រោយបំផុតរបស់យើងគឺដុសធ្មេញ បិទភ្លើង រួចចូលគេង ។ ចុះសម្រាប់បុគ្គល​អ្នកជោគជ័យវិញ តើមុនពេលចូលគេង គេធ្វើអ្វីខ្លះទៅ ?

ដើម្បីជាទុនសម្រាប់ប្រិយមិត្តអ្នកអាន​ក្នុងការស្វែងយល់ពីបទពិសោធន៍ល្អៗ​របស់បុគ្គលជោគជ័យ ថ្ងៃនេះ Cool FM សូមលើកយកនូវចំនុចទាំង៩យ៉ាង​ដែលបុគ្គលជោគជ័យតែងតែអនុវត្ត​មុនពេលចូលគេងដូចខាង ក្រោម៖

ទី១. អាន

អ្នកជោគជ័យទាំងឡាយ សូម្បីតែនាទីចុង​ក្រោយរបស់គេ ក៏គេនៅតែធ្វើអ្វីដែលមាន​ប្រយោជន៍ជានិច្ច ។ ជាទូទៅអ្នកជោគជ័យទាំងឡាយតែងតែកាន់​សៀវភៅមកអានមុនពេលគេង គេធ្វើយ៉ាងនេះជារៀងរាល់ថ្ងៃព្រោះតែអ្វី ? ពិតណាស់ ការអានសៀវភៅវាប្រៀបបី​ទៅនឹងការបំពេរខ្លួនឯងមួយបែបដែរ លើសពីនេះទៅទៀត វាធ្វើឲ្យពួកគេ ទទួលបានចំណេះដឹងថ្មីផងដែរ ។ ពួកគេតែងតែអាន ទស្សនាវដ្តី កាសែត សៀវភៅប្រឡោមលោកជាដើម ។

ទី២. ការកត់

ចុះមុនពេលគេងវិញ តើពួក​គេកត់អ្វី។ អ្នកជោគ​ជ័យទូទៅ មុនពេលគេង គេមានវិធីសាស្រ្តមួយ គឺគេកត់ចូលក្នុងកូន​​សៀវភៅតូចមួយរបស់របស់ពួកគេ នូវអ្វីដែលបរាជ័យ ខកខានមិនបានធ្វើ ខកចិត្ត ថ្នាំងថ្នាក់ចិត្តនឹងអ្វីមួយ។ អ្វីមួយដែលមិនទាន់បាន​សម្រេចដូចជា មិនទាន់ទៅ​ទារលុយអ្នកនេះ ឬអ្នកនោះជាដើម ឬស្អែកត្រូវធ្វើអ្វីបន្ត គឺគេតែង​តែកត់​ចំណាំទុកនៅក្នុងកូនសៀវភៅនោះ ព្រោះកុំឲ្យខួរក្បាលរបស់គេធ្ងន់ទៅដោយទិន្នន័យ​ស្មុគស្មាញច្រើនពេក វាអាចនឹងធ្វើឲ្យគេគេងមិនលក់ក៏ថាបាន ។

ទី៣. ចំណាយពេល​ចុងក្រោយប្រចាំថ្ងៃជាមួយសមាជិកគ្រួសារ

វិធីសាស្រ្តក្នុងការបំពេរអារម្មណ៍ឲ្យឆាប់​គេងមួយទៀតរបស់អ្នកជោគជ័យគឺ តែងតែចំណាយពេលជជែក​លេងពីនេះពីនោះ ឬនៅក្បែរសមាជិកគ្រួសារ ឬដៃគូរបស់ខ្លួន ។ ការជជែកលេង ឬចំណាយពេលវេលាក្នុងរឿងណាមួយជាមួយសមាជិកគ្រួសារ ឬដៃគូរបស់ខ្លួន វាមិនត្រឹមតែធ្វើឲ្យអ្នកឆាប់​គេងប៉ុណ្ណោះទេ វាថែមទាំងបង្កើន​ចំណងក្ដីស្រឡាញ់ រវាងគ្នានឹងគ្នាទៀតផង ។

ទី៤. រំលឹករឿងកាលពីថ្ងៃ

ជាប្រការល្អរបស់អ្នកជោគជ័យ មុនពេលចូលគេងគេ​តែងរំលឹករឿងពីថ្ងៃយ៉ាងហោចណាស់ឲ្យ​បានបីអស់មួយស្របក់ដូចជា៖ រូបភាពរីករាយ អនុស្សាវរីយ៍ល្អៗជាមួយនឹងនរណាម្នាក់ បានសម្រចកិច្ចការ​អ្វីមួយបានដោយជោគជ័យ ឬអាចជោគជ័យបានពាក់​កណ្ដាលក៏គេត្រូវយកវាមករំលឹកដែរ ។ អ្នកជោគជ័យមុនពេលចូលគេងគេមិនដែលរំលឹករឿងអត់ប្រយោជន៍ ឬអវិជ្ជមាននោះទេ គឺគេរំលឹកតែរឿងណាដែលអាចធ្វើឲ្យគេមានអារម្មណ៍ថាធូរស្បើយតែប៉ុណ្ណោះ ។

ទី៥. សមាធិ

ពិតណាស់ ការសមាធិគឺជាដំណើរនៃ​ការតាំងស៊ប់យ៉ាងមាំនៅក្នុងចិត្ត ដោយមិនឲ្យមានការជាប់ជំពាក់ ឬសៅហ្មងទៅនឹងរឿងអ្វីមួយ ឬសភាវៈអ្វីមួយជាមួយនឹងចិត្តឡើយ ។ អ្នកប្រាជ្ញ អ្នកជោគជ័យទាំង​ឡាយតែងតែយកសិល្បៈមួយនេះមកប្រតិបត្តិ ដើម្បីបញ្ចៀសនូវអារម្មណ៍​ស្មុគស្មាញទាំងឡាញ ប្រមូលយកតែអារម្មណ៍ស្ងប់សុខមកដាក់ក្នុងចិត្ត ដើម្បីបន្ថែមក​​ម្រិតស្ងប់ទៅលើការគេងក្នុងទិវារាត្រីរបស់ពួកគេ ។

ទី៦. រៀបគម្រោង

ការរៀបគម្រោងមុន​ពេលចូលគេង គឺជារឿងចាំបាច់ដែលអ្នកមិនអាចខានបានឡើយ ។ តើអ្នកជោគជ័យត្រូវរៀប​គម្រោងអ្វីទៅមុនពេលចូលគេង ? ពិតណាស់ មុនពេលចូលគេង អ្នកជោគជ័យទាំងឡាយ តែងតែរៀប​គ្រោងដ៏សាមញ្ញតែចាំបាច់មួយ គឺដាក់ម៉ោងរោទិ៍ ឬកំណត់ថាខ្លួនត្រូវ​សម្រាកប៉ុន្មានម៉ោងក្នុងមួយយប់ ត្រូវក្រោកម៉ោងប៉ុន្មាន បន្ទាប់ពីក្រោក​មកត្រូវធ្វើអ្វីជាបន្ត ជាដើម។

ទី៧. ផ្ដាច់ការជាប់ជំពាក់

ការជាប់ជំពាក់នឹងរឿងអ្វីមួយមុន​ពេលចូលគេង គឺជារឿងដែលរំខានបំផុត ដូចជា៖ រឿង Facebook E-mail លេងហ្គេម ការងារ និងរឿងស្មុគស្មាញជាច្រើនទៀត ។ អ្នកជោគជ័យគឺគេមិនដែល យករឿងការងារ ឬរឿងស្មុគស្មាញអ្វីមួយយកមកដាក់​មុនពេលគេចូលគេងឡើយ ព្រោះវាអាចធ្វើឲ្យ​គេគេងមិនលក់ ឈឺក្បាលនៅពេលថ្ងៃបន្ទាប់ ជាដើម។

ទី៨. កត់ចំណាំ ឬចងចាំនូវរឿងវិជ្ជមាន

ការកត់ចំណាំក្ដី ការនឹកចងចាំក្ដីទៅ​លើរឿងវិជ្ជមានកាលពីថ្ងៃ វាគឺឱសថមួយប្រភេទទៀតដែលអាចជួយអ្នកឲ្យឆាប់គេងផងដែរ ។ មុនពេលគេងអ្នកគប្បី​គ្រវែងចោលនូវរឿងអាក្រក់ៗជាមុនសិន បន្ទាប់មកយករឿងល្អរបស់អ្នកមកនឹកឡើងវិញ និងបន្ទាប់មកទៀត​ប្រើអារម្មណ៍សាទរទៅនឹងរឿងល្អៗទាំងនោះ ។

ទី៩. ស្រម៉ៃនូវរឿងដែលនឹងត្រូវជោគជ័យនៅថ្ងៃស្អែក

មុនពេលចូលគេងប្រហែល១០-១៥នាទីបុគ្គលជោគជ័យទាំងឡាយ​តែងតែយកពេលវេលា បន្តិចបន្តួចនេះ មកបោះសន្ទូចគំនិតឲ្យបានឆ្ងាយ​ទៅលើរឿងវិជ្ជមានដែលទាក់ទងទៅនឹង លទ្ធផលការងារ​របស់ពួកគេនៅថ្ងៃស្អែក ធ្វើដូចនេះវាបានធ្វើឲ្យអ្នកមានការ​ត្រៀមខ្លួនមួយដំណាក់កាល និងមានអារម្មណ៍​ធូរស្បើយសម្រាប់ដំណេករបស់អ្នកទៀតផង៕

By pum savin Posted in News

រឿងព្រេងនិទានខ្មែរ!! «ឆ្កែមើលឃើញខ្មោច»!

រឿងព្រេងនិទានខ្មែរ!!
«ឆ្កែមើលឃើញខ្មោច»!

តាមចាស់ៗ តែងនិទានថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្ដាល
អាធ្រាតស្ងាត់ នៅភូមិណា ស្រុកណាដែលក្រៅអំពីក្រុង ព្រោះពុំ
សូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិនោះ ច្រើនកើតជំងឺ
ពុំសូវបានសេចក្ដីសុខទេ ក្បិតខ្មោចបិសាច វាដើររាតត្បាតធ្វើមនុស្ស
ឱ្យឈឺចាប់សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ ដំណើរ
ចាស់ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា៖

យូរយារណាស់មកហើយ មានបុរសម្នាក់ដើរទៅមើលគេលៀង
មេមត់ ប៉ុន្ដែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយ
ដែលមានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។ លុះ
ដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖ ពូៗផ្ដាំទៅប្រាប់
ប្រពន្ធខ្ញុំឱ្យមកផង។ បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹង
ថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញ
ថា ៖ ប្រពន្ធឯងនៅឯណា ? ខ្មោចឆ្លើយវិញថា ៖ ប្រពន្ធខ្ញុំ នៅ
ឯផ្ទះលៀងអារក្សឯណោះ ! បុរសឮហើយ សួទៅវិញថា ៖ ចុះ
ឯងឱ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញ
នោះ ! ក្នុងពេលនោះខ្មោចក៏ឱ្យប្រទាលប្រហោង គឺថ្នាំសម្រាប់
មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ ហើយ
ប្រាប់ទាំងឈ្មោះប្រពន្ធវាផង។ បុរសនោះ កាលបើបានប្រទាល
ប្រហាងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ គាត់ចេះ
តែដើរទៅៗ គ្មានភិតភ័យខ្លាចអ្វីឡើយ។ គាត់ដើរតម្រង់ទៅរក
ផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗ
កំពុងស៊ីពែសំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នា
ណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក
ហើយបោយដៃហៅចំពីមុខនិយាយថា ៖ ប្ដីហងឱ្យទៅឱ្យឆាប់ ព្រោះ
កូនយំខ្លាំងណាស់ ! ខ្មោចនឹកឆ្ងល់ណាស់ ម៉េចក៏បុរសនេះមើល
ឃើញអញ ទើបដើរសំដៅហើយសួរថា ៖ ចុះអ្នកឯង ម៉េចក៏មើល
អញឃើញ? បុរសនោះក៏ បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖
នេះប្រទាលដែលប្ដីហងឱ្យអញ បានអញមើលឃើញ។ ខ្មោចនោះ
គ្រាន់តែឃើញប្រទាលភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្ដែបុរសពុំព្រមឱ្យ
ក៏មានការប្រវាយប្រតប់គ្នាដណ្ដើម ប្រទាលប្រហោងនោះ។ បុរស
ចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្ដែអ្នកណាក៏មើលទៅមិនឃើញ
ជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្លោះ
ហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ លុះប្រតាយ
ប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។

ខ្មោចស្ទុះប្រុងមករើសយកតែពេលនោះឆ្កែឃើញភ្លាមស្ទុះភ្លែតមក
ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។ ហេតុនេះហើយបានជា
ឆ្កែមើលខ្មោចឃើញ។ ដោយសារមានរឿងនិទានយ៉ាងនេះ បាន
ជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់
ព្រោះវាឃើញខ្មោចដើរ។ មួយវិញទៀត មានមនុស្សច្រើនណាស់
ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើម្បីយកមក
ប្រើការស័ក្ដិសិទ្ធផ្សេងៗ។

(សម្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)

By pum savin Posted in News

រឿងព្រេងទាកទងនឹងប្រវត្តិនំបញ្ចុក

រឿងព្រេងទាកទងនឹងប្រវត្តិនំបញ្ចុក

សួស្តី​ប្រិយមិត្ត​ ជាទីគោរព​! ថ្ងៃនេះ​ខ្មែរទ្រីប នឹងមាន​​ អត្ថបទ​យ៉ាង​ ល្អ​មួយ ដើម្បី​ជាការ​ អាន​កំដរ​អារម្មណ៍ ឬ​ដើម្បី​ពង្រីក​ពុទ្ធិ​ផ្សេងៗ​ទាក់ទង​ ទៅនឹង​ជីវិត​ ពិត​របស់​ មនុស្ស​យើង​ ម្នាក់ៗ​។ លោកអ្នក​ពិតជា​ធ្លាប់​ ពិសា​ហើយ​ នូវ​ប្រភេទ​ នាំ​ម្យ៉ាង​ឈ្មោះថា នំ​បញ្ចុក ហើយក៏​អាច​ ថា​ញ៉ាំញឹក ញាប់​ទៀតផង តើ​អ្នក​ធ្លាប់ បាន​ស្តាប់​ រឿងព្រេង​ ទាក់ទង​នឹង​ នំ​បញ្ចុក​ដែរ ឬទេ​? ហើយ​ខាង ក្រោម​នេះ​ ជា​អត្ថបទ​ របស់​អ្នកស្រី​ កែវ ច័ន្ទបូរណ៍​ ដែល​បាន​ចង ក្រង​ក៏ដូច ជា​ការរៀបរាប់​ នូវ​រឿងរ៉ាវ​ផ្សេង ៗ​ទាក់ទង​ ទៅនឹង​បំ​បញ្ចុក​នេះ​។ ហេតុនេះ​ ដើម្បី​ជ្រាប​កាន់ តែច្បាស់​ សូម​ប្រិយមិត្ត​ ឈ្វេងយល់​ សេចក្តីលម្អិត​ ខាងក្រោម​ដូចតទៅ​៖
taprum_30332262
១)​. ការហៅ​ឈ្មោះ​នំ​តាម​បវេណី​រស់នៅ​ ​
នំ​បញ្ចុក មាន ឈ្មោះ ដើម​ថា នំ​ប៉ែន​ចុក គឺជា​នំ ដែល គេ យក ម្សៅ​សម្រស់ ទៅ ស្ងោរ ហើយ បុក លាយ ទឹក រួច យក ទៅ ចាក់ ក្នុ ង​ប៉ែន ទើប យក ស្នូលឈើ ចុក សង្កត់ ដើម្បី រោយ ទម្លាក់ ជា​សរសៃ ក្នុង​ទឹក​ពុះ អោយ ឆ្អិន ក្រោយមក គេ ស្រង់ ចាប់​ជា ចង្វាយៗ ដាក់ ជាល ឬ កញ្ច្រែង ទុកអោយ​ស្រស់ទឹក​។ ក្រោយមក គេ​ហៅ​កាត់ៗ​ថា នំ​បញ្ចុក មិន​ខុស​អី​ពី​ពាក្យ​ខ្មែរ​ជាច្រើន ដោយបាន​ហៅ​កាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន​, ជាន់​ដើរ ក្លាយ​ជណ្តើរ​, កាន់​ជ្រែង ក្លាយ កញ្ច្រែង​, កាន់​ត្រក ក្លាយ កន្ត្រក​, ពីរ​ថែម​ដប់ ក្លាយ​ពីរ​ដណ្តប់​…​។​ល​។​
Nodol
២).ខាងក្រោម​នេះ​រឿងព្រេង​និទាន​ដែល​ទាក់ទង​នឹង​ប្រវត្តិ​នំ​បញ្ចុក​
(​សូមបញ្ជាក់ថា រឿងព្រេង​ជា​រឿង​អក្សរសិល្ប៍​ប្រឌិត និពន្ធ​សម្រាប់​ការសិក្សាអប់រំ ដូចជា​រឿងព្រេង ទាក់ទង ទៅនឹង ភ្នំ ប្រាសាទ ទឹកដី ច្រើន​កន្លែង​។ រឿងព្រេង មិនមែនជា​ប្រវត្តិសាស្ត្រ​ទេ តែ​ជា​អក្សរសិល្ប៍​ជំនាន់​បុរាណ ដែល​និពន្ធ​ហើយក៏​និទាន​ប្រាប់តៗ​គ្នា ដើម្បី​ស្រួល​ចាំ ស្រួល​ស្គាល់​។ ចំណែក​ចំណារ​ក្រាំង​បុរាណ​ខ្លះ បាន​ត្រូវ​បំបាត់ចោល ដោយសារ​សង្គ្រាម​នៅ​កម្ពុជា ដោយ​ការ​លុកលុយ ពី​ប្រទេសជិតខាង​ផង ដោយ​សង្គ្រាម​ក្នុងស្រុក​ផង​។ ខ្លះ​ក៏មាន​សល់​មកដល់​សព្វ​ថ្ងៃនេះ​។ ក្រាំង​ប្រវត្តិសាស្ត្រ​ខ្លះ មិនត្រូវ​បាន​គេ​កកាយ យក​សិក្សា​វិញ​ទេ ព្រោះ​ដោយ​មូលហេតុ មានទំនាស់​ទស្សនៈ​នយោបាយ ខុសពី​ជំនាន់​មុនៗ​។​)

​មាន​សេចក្តី​ដំណាល​ថា នៅ​នគរ​ធា​រា​ធិបតី (​សព្វ​ថ្ងៃជា​តំបន់​ទន្លេសាប​) មាន​អ្នកស្រែ​ពីរ​នាក់​ប្តី​ប្រពន្ធ ធ្វើស្រែ​ស្រូវ​វារ​ចិញ្ចឹមជីវិត ព្រោះ​គាត់​រស់នៅ​តំបន់​ទឹក​លិច មិនអាច​ដាំ​ដំណាំ​ស្រូវ​ល្អ ដូច​គេ​ដទៃទៀត​បាន​។ ស្រូវ​វារ ជា​ស្រូវ ដែល​ផ្តល់​អង្ក​របាយ​រឹង មាន​ពណ៌​ក្រហម​ទ្រង់​ផ្កាឈូក​បន្តិច ពេល​បុក​សម្រិត​រួចហើយ​។ ដោយសារ​អង្ករ​នោះ រឹង​ពេក ដាំបាយ ឆី​មិនសូវ​ឆ្ងាញ់ អ្នកស្រែ​ក៏​បែកគំនិត​ធ្វើជា​នំ អោយមាន​ជាតិ​ទន់​បន្តិច ដើម្បី បរិភោគ​ស្រួល​ទំពារ ណាមួយ នៅ​តំបន់​ដែល​គាត់​រស់នៅ សំបូរ​ត្រី​ផង ទើប​នាំគ្នា​ប្តី​ប្រពន្ធ បង់​ត្រី​មក​ធ្វើជា​ប្រហុក ធ្វើ​ត្រីឆ្អើរ រក្សាទុក​បានយូរ សម្រាប់​ឆី​ជា​អាហារ​។ ម្យ៉ាង អង្ករ​ស្រូវ​វារ ជា​អង្ករ​ដែល​អ្នកស្រែ អាច​យកមក​ធ្វើជា​នំ​បញ្ចុក បានល្អ ហើយ​បាន​ច្រើន​ចំនួន ជាង​អង្ករ​ស្រូវ​ស្រែ ធម្មតា ទៀតផង​។​ ​

ថ្ងៃមួយ នា​រដូវប្រាំង ទំនេរ​ពី​ការងារ​នៅ​ស្រែ អ្នកស្រែ​ជា​ប្រពន្ធ បាន​បុក​អង្ករ​ស្រូវ​វារ បាន​បែកគំនិត យក​អង្ករ​ស្រូវ​វារ ធ្វើជា​នំ​សរសៃ​ស ចាប់​ជា​ចង្វាយ រួច​ហើយក៏​ស្រូប​នឹង​ទឹក​សម្លប្រហើរ​ត្រីឆ្អើរ ដាក់​ប្រហុក ខ្ទិះដូង ថែម​ល្បោយ​បន្លែ ដែល​គាត់​បេះ​បាន​នៅតាម វាលស្រែ ឬ​ក្នុង​ចំការ​ក្រោយ​ផ្ទះ​។ លុះ​អ្នកស្រែ​ជា​ប្តី​ពិសា​រហើយ​កើត​ជំងឺ​រាគរូស ព្រោះ​នំ​បញ្ចុក​នោះ ធ្វើ​អំពី​អង្ករ​ត្រាំ​ទឹក​យូរ មួយវិញទៀត ដោយសារ​បន្លែស្រស់​ខ្លះ​បេះ​ពី​ព្រៃ​មាន​ជីវជាតិ​ជូរ ឬ​ត្រជាក់ ដូចជា​ល្ហុង ត្រួយ​ត្រកួន​ស្រស់ ត្រួយ​ក​ន្ធំ​ធេ​ត ផ្កា​កំ​ប៉ោក ផ្កាស្នោ​ជាដើម ទើប​អ្នកស្រែ​ជា​ប្រពន្ធ បែកគំនិត បន្ថែម​ត្រយូងចេក ជា​ជំនួយ ជា​ល្បោយ​នំ ពិសា​ហើយ ក៏​លែង​រាគរូស​ដូច​មុន​ទៀត​។ គាត់​បាន​ប្រតិស្ឋ​នាម អោយ​នំ​នោះ​ថា នំ​សរសៃ​ស្រូវ​វារ​។ នៅពេលដែល អ្នកស្រែ​យើង ធ្វើ​នំ​សរសៃ​ស្រូវ​វារ នេះ​ម្តងៗ គាត់​តែង​យក​ម្រាមដៃ ជា​ច​ង្កើះ ស្រវា​ចាប់​នំ​បរិភោគ បញ្ចុក​មាត់​ជា​ទម្លាប់​ធម្មតា តាម​ជីវភាព​រស់នៅ បែប​អ្នកស្រែ​ក្រីក្រ ហើយ​តែង​ដួស​ផ្ញើ​ញាតិសន្តាន ក្នុងភូមិ អោយ​ពិសា ឆ្ងាញ់​មាត់​គ្រប់គ្នា មិនសូវ​លោះ​ពេល​។

លុះ​ភ្លក្ស​ស្នាដៃ​របស់ គាត់​ហើយ ឃើញថា​ឆ្ងាញ់ អ្នកស្រុក​ក៏បាន​មកសុំ​រៀន​ក្បួន​ធ្វើ​នំ និង​ក្បួន​ធ្វើ​ទឹកស​ម្ល​ស្រូប ពី​គាត់ ដើម្បី​យកទៅ​ផ្សំ​ឆ្នៃ​ធ្វើ​ទឹកស​ម្ល កំដរ​នំ ឆី​តាម​ផ្ទះ តាម​ភូមិ តាម​ចំណូលចិត្ត រៀងៗ​ខ្លួន ជា​បន្តៗ រៀងមក​។​ ​លុះ​ចាស់ជរា​បន្តិច​ទៅ អ្នកស្រែ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ មិនអាច​ប្រក​បរបរ​ធ្វើស្រែ​បាន ព្រោះ​គ្មាន​កូនចៅ បន្តការងារ ក្នុង​ស្រែ​ជំនួស​គាត់ អ្នកស្រែ​ទាំងពីរ ក៏​ដូរ​មុខរបរ មក​រែក​នំ​លក់​នំ​បញ្ចុក លក់​តាម​ភូមិ តិចតួច ដើម្បី​ចិញ្ចឹមជីវិត​រៀងរាល់ថ្ងៃ តាម​ដំណើរ​ជីវិត​សុចរិត របស់គាត់​។ នៅ​ថ្ងៃមួយ មាន​រាជកុមារ វ័យ​ប្រមាណ ៧​វស្សា នាំ​ពល​សេនា ជិះសេះ​ដើរលេង នៅតាម​ស្រុកភូមិ បាន​ប្រទះឃើញ អ្នកស្រុក​ចោមរោម អ្នកស្រែ​លក់​នំ​សរ​សែ​ស្រូវ​វារ ហើយ​អួតថា​ឆ្ងាញ់​មាត់​គ្រប់គ្នា ក៏​ចង់​សាកមើល​នឹង​គេ​ដែរ​។ តែ​ដោយ​តំបន់​នោះ មាន​ភាពក្រីក្រ គេ​ឆី​នំ​សរ​សែ​ស្រូវ​វារ នឹង​ម្រាមដៃ គ្រប់ៗ​គ្នា ម្ល៉ោះហើយ​រាជកុមារ​ក៏​ប្រែចិត្ត​រារែក មិន​ហ៊ាន​សាកល្បង ព្រោះ​ខ្លាច​ប្រឡាក់​ដៃ​។

រីឯ​អ្នកស្រែ​ទាំងពីរ កាលបើ​បានដឹងថា រាជកុមារ ចង់​សោយ​នំ​របស់ខ្លួន ក៏​ទូល​សុំ អោយ​ស្នំ​ឯក ដែលជា​មេដោះ របស់​រាជកុមារ យកដៃ​ចាប់​នំ​សរសៃ​ស្រូវ​វារ បញ្ចុក​រាជកុមារ​យើង​។ ដោយ​ការ​ចង់ដឹង នូវ​រសជាតិ​សម្ល​ដ៏​សែន​ឈ្ងុយ​ឈ្ងប់ ប្លែក​ធម្មតា រាជកុមារ​ក៏​យល់ព្រម អោយ​ស្នំ​ឯក បញ្ចុក​។ ពេលនេះ រាជកុមារ​យើង ក៏មាន​សេចក្តីសោមនស្ស​នឹង​រស​ជាតិ នំ​សរសៃ​ស្រូវ​វារ ដ៏​ឆ្ងាញ់​មួយ​ចាន​នោះ ក្រៃលែង ព្រមទាំង​ប្រទាន​រង្វាន់​មួយចំនួន​ដល់​អ្នកស្រែ​ដែល​ធ្វើ​នំ​ឆ្ងាញ់​។​ ​នៅពេល​រាជកុមារ យាង​ត្រឡប់​ទៅ​រាជវាំង​វិញ ក៏​តែង​ទទូច​អោយ​ព្រះ​មាតា តាមរក​ទិញ “​នំ​ដែល​ស្នំ​បញ្ចុក​” នោះ ពី​អ្នកស្រែ យកមក​សោយ​នៅក្នុង​រាជវាំង​។ ដោយសារ​ខ្ជិល​ដេញ​ស្នំ អោយរ​ត់ទៅ​ទិញ​នំ ពី​អ្នកស្រែ រៀងរាល់​ព្រឹក អោយ​រាជបុត្រ ជាទី​ស្រឡាញ់ ព្រះរាជ​មាតា ក៏​បញ្ជា អោយ​សេនា ទៅ​គាស់​ហៅ អ្នកស្រែ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ មក​ធ្វើ​នំ សម្រាប់​រាជកុមារ សោយ ប្រចាំ​រាជវាំង រៀងរហូត​ទៅ​។

ចំណេរ​តម​ក ឈ្មោះ “​នំ​សរសៃ​ស្រូវ​វារ​” ក៏​លែងមាន​នរណា​ហៅ​តទៅទៀត​ដែរ​។ គេ​ទម្លាប់​នាំគ្នា ហៅថា “​នំ​ដែល​ស្នំ​បញ្ចុក​” ជា​ជំនួស​វិញ យ៉ាង​ប្រជាប្រិយ យូរ​ក្រោយមកទៀត ក៏ត្រូវ​គេ​ហៅ​កាត់ៗ ខ្លីៗ​ថា “​នំ​បញ្ចុកៗ​” បន្ត​រៀងរហូត​មកដល់​សព្វ​ថ្ងៃនេះ.
អត្ថបទដកស្រង់ពី ៖
Opzone Asia : http://khmertrips.com/news/wp-admin/post-new.php

By pum savin Posted in News